CAR CENTER.Cambodia សូមស្វាគមន៏
- carcentercambodia

- Jul 24, 2020
- 1 min read

សង្ខេបអំពីក្រុមហ៊ុន CAR CENTER
CAR CEBTETR គឺជាក្រុមហ៊ុននាំចេញរថយន្តគ្រប់ប្រភេទពីប្រទេសកូរ៉េផ្ទាល់ដែលមានក្រុមការងារនៅប្រចាំតំបន់នីមួយនីមួយរាប់រយនាក់នៅប្រចាំការក្នុងប្រទេសកូរ៉េដើម្បីប្រមូលទិញយករថយន្តមួយទឹកស្អាតស្អាតពីប្រទេសកូរ៉េមកកម្ពុជានឹងមានការរិយាល័យក្រុមហ៊ុននឹងការាស់ជុសជុលរបស់ក្រុមហ៊ុនផ្ទាល់ដើម្បីជួយសម្រួលដល់តំណើរការទិញលក់នឹងការធានាជុសជុលទៅកាន់អតិថិជនអោយកាន់តែមានភាពកក់ក្ដៅជាមួយក្រុមហ៊ុនយើងខ្ញុំដោយមានលោក(ម៉ៅ ដាវុធ)ជាប្រធានគ្រប់គ្រងការិយាល័យនឹងជាអ្នកជំនាញផ្នែកលក់ នឹងលោក(ម័រ បាន)ដែលជាអ្នកជំនាញនឹងជាប្រធានដឹកនាំក្រុមរកឡានធំ នឹងលោក( ម័រ ដារ៉ា)ដែលជាអ្នកជំនាញនឹងជាប្រធានដឹកនាំរកឡានតូច ស្អាត ល្អ នឹងលោក(ម៉ៅដាវុធ) ដែលជាប្រធានផ្នែកទូទៅនឹងជាអ្នកធ្វើបទបង្ហាញឡានគ្រប់ប្រភេទនៅប្រទេសកូរ៉េផ្ទាល់ នឹងលោក(បូរ៉ា)ដែលជាអ្នកជំនាញផ្នែករកគ្រឿងបន្លាស់រថយន្តសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការទីផ្សារនៅកម្ពុជាដែលកំពុងតែខ្វាស់ខាត។ ជាមួយគ្នានេះផងដែរក្រុមហ៊ុនមួយនេះក៏មានក្រុមការងារអ្នកជំនាញផ្សេង.គ្នាជាច្រើននាក់ហើយក៏មានម្ចាស់ភាគហ៊ុនជាច្រើននាក់ផងដែរដែលជាជនជាតិកូរ៉េនឹងខ្មែរដែលជួយសម្រួលដល់ការទំនាក់ទំនងផ្សេង......ល...។
២.ទស្សនៈវិស័យ
ប្រទេសកម្ពុជាជាប្រទេសដែលកុំពុងអភិវឌ្ឍន៍នឹងរីកចំរើនដូចឆ្នេះហើយទើបក្រុមហ៊ុនសង្កេតឃើញវិស័យដែលចាំបាច់បំផុតបន្ទាប់ពីវិស័យ
សាងសង់ គឺវិស័យដឹកជញ្ជូនដែលមានតម្រូវការជាច្រើននៅពេលបច្ចុប្បន៍នឹងនាពេលអនាគត់ ជាពិសេសរថយន្តសម្រាប់ប្រើប្រាស់ក្នុងការដឹកទំនិញគ្រប់ធុនរួមមាន គ្រឿងបរិក្ខាសំណង់ផ្សេងៗ បន្លែផ្លែឈើ ត្រីសាច់ នឹង គ្រឿងប្រើប្រាស់ផ្សេងៗ..ល..។ រាឯកំរិតជីវៈភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងក៏មានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃឥឈប់ឈរយោងតាមការវិភាគរបស់ក្រុមហ៊ុនរយៈពេល៥ទៅ១០ឆ្នាំខាងមុខទៀតយ៉ាងហោចណាស់ក្នុង១គ្រូសារក៏ចាំបាច់ត្រូវការប្រើរថយន្តមួយគ្រឿងសម្រាប់ជួយសម្រូលដល់ការងារដឹកជញ្ជូននឹងជីវៈភាពប្រចាំថ្ងៃ
របស់ពួកគាត់ដែរ។ រីឯតម្រូវការគ្រឿងបន្លាស់វិញដោយយោងតាម (Group) ក្រុបក្រុមយាន្តដ្ឋាជាង៥០០កន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង បានបង្ហាញថា ភាគច្រើននៅតាមបណ្ដាលខេត្តនានាគឺសំបូរទៅដោយរថយន្តដឹកជញ្ជូនច្រើនជាងនៅភ្នំពេញ ប៉ុន្តែការផ្គត់ផ្គង់គឺសំបូរតែនៅភ្នំពេញប៉ុនោះ ដែលបង្ករអោយមានលំបាកយ៉ាងខ្លាំងដល់យាន្តដ្ឋាននៅតាមបណ្ដាលខេត្តយ៉ាងខ្លាំង ភាគច្រើនជាងនៅតាមបណ្ដាលខេត្តនៅពេលត្រូវការគ្រឿងគឺត្រូវរងចាំការកម្មង់ពីភ្នំពេញដោយត្រូវចំណាយពេលរងចាំរយៈពេលពី១ថ្ងៃទៅ២ថ្ងៃម៉្យាងទៀតត្រូវចំំណាយទៅលើថ្លៃដឹកជញ្ជូនថែមទៀតផង ចំពោះតម្លៃវិញគឺខុសគ្នាច្រើនរវាងការលក់នៅតាមបណ្ដាលខេត្តនឹងនៅភ្នំពេញ.។ដោយមើលឃើញឪកាសនៃតម្រូវការខ្វាស់ខាតច្រើនបែបនេះទើបក្រុមហ៊ុន CAR CENTER សម្រេចបង្កើតសិទ្ធិលក់គ្រឿងបន្លាស់ផ្ដាច់មុខរបស់ក្រុមហ៊ុននៅ
តាមបណ្ដាលខេត្តនីមួយៗ នឹងផ្ដល់តម្លៃមួយដែលល្អសម្រាប់ដេប៉ូចែកចាយ នឹង រក្សារតម្លៃមួយដែលសមរ្យសម្រាប់បងប្អូនប្រជាជនកម្ពុជាដើម្បីបំពេញនូវតម្រូវការដែលកំពុងតែខ្វាស់ខាតខ្លាំងនាពេលបច្ចុប្បន៏នឹងទៅថ្ងៃអនាគត់.។

Comments